
អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃស្ថានភាពបឋមផ្នែកយេនឌ័រ សមធម៌ និងបរិយាបន្នសង្គម
នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការវាយតម្លៃស្ថានភាពបឋមផ្នែកយេនឌ័រ សមធម៌ និងបរិយាបន្នសង្គម (GEDSI) និងផែនការជនជាតិដើមភាគតិច (IPP) សម្រាប់គម្រោង «ការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា (EW4ALL) នៅកម្ពុជា»។











