
អាជ្ញាធរក្រុងសិរីសោភ័ណ ចុះបើកទឹកនៅទំនប់កាត់ស្ទឹង ដើម្បីសម្រួលលំហូរទឹកនៅសង្កាត់ភ្នៀត
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងបើកទឹកនៅទំនប់កាត់ស្ទឹង ស្ថិតនៅខាងកើតភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលលំហូរទឹក និងឆ្លើយតបចំពោះស្ថានភាពទឹកដែលកំពុងមានការកើនឡើងនៅក្នុងមូលដ្ឋាន។











