
អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅសំណង់ស្ទាក់ទឹកស្រមោច និងស្ពាន៧៥
នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ សហការជាមួយក្រុមការងារឃុំ និងលោកមេភូមិស្រមោច ចុះពិនិត្យផ្ទាល់អំពីស្ថានភាពទឹកនៅ សំណង់ស្ទាក់ទឹកស្រមោច និងស្ពាន៧៥ ស្ថិតក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។











