
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់លិចផ្លូវនៅសង្កាត់កំពង់ស្វាយ
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងសមាជិកក្រុមប្រឹក្សាក្រុង បានអមដំណើរ ឯកឧត្តម មួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោកចៅសង្កាត់កំពង់ស្វាយ និងកងកម្លាំងពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកជំនន់ដែលកំពុងជន់លិចផ្លូវ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។











