
អាជ្ញាធរសង្កាត់ភ្នៀត ប្រើអេស្កាវ៉ាទ័រកាយដីទប់ទឹកការពារផ្លូវ និងអំពាវនាវឱ្យរថយន្តធុនធំជៀសវាងការធ្វើដំណើរ
នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមូលដ្ឋានភូមិ នាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចុះអន្តរាគមន៍កាយដីទប់លំហូរទឹក នៅចំណុច ភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីកុំឱ្យទឹកហូរកាត់ផ្លូវ ដែលអាចបង្កផលប៉ះពាល់ និងធ្វើឱ្យខូចខាតផ្លូវថ្នល់។











