
សប្បុរសជនឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ៥០០ឈុត តម្លៃ ៧,០០០ដុល្លារ ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
រដ្ឋបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប៊ុន គឹមអ៊ី លោក ម៉ា សុផាត និងលោកស្រី អ៊ី ទីណា ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគចំនួន ៥០០ឈុត ដែលមានតម្លៃសរុបប្រមាណ ៧,០០០ដុល្លារអាមេរិក ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់។










