
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលសង្កាត់ ២០២៧.២០២៩ នៅថ្នាក់ក្រុងឆ្នាំ២០២៦
(បន្ទាយមានជ័យ) លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលសង្កាត់ ២០២៧.២០២៩ នៅថ្នាក់ក្រុងឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងលោក លោកស្រី តំណាងមន្ទីរអង្គភាព ចៅសង្កាត់ទាំង៧ ការិយាល័យចំណុះឲ្យអង្គភាពរដ្ឋបាលក្រុង ព្រមទាំងអង្គការដៃគូ សិក្ខាសាលានេះធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ។










