
លោកជំទាវ ដាំ ដារីនី នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនយោធិនពិការ របួស និងគ្រួសារកងទ័ពនៅមណ្ឌល ៣១៧ តេជោភ្នំឆត្រ
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យោធិនពិការ យោធិនរងរបួស និងគ្រួសារកងទ័ព នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរដល់សុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិ។








