
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
ក្នុងឱកាសខួប១ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ (ហៅម្យ៉ាងទៀត ថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះសេចក្តីថ្លែងការណ៍រួមនេះ និងចំពោះការស្វែងរកសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងការអនុវត្តស្មារតីនៃ សេចក្តីថ្លែងការណ៍នេះដោយសុឆន្ទៈ។











