
ទឹកជំនន់ប៉ះពាល់ផ្លូវជនបទ ៨ខ្សែ នៅបន្ទាយមានជ័យ ខណៈក្រសួងមន្ទីរអភិវឌ្ឍន៍ជនបទត្រៀមជួសជុលសម្រួលការធ្វើដំណើរ
ផ្លូវជនបទចំនួន ៨ខ្សែ មានប្រវែងសរុប ៦៧ ១០០ម៉ែត្រ នៅក្នុងខេត្តបន្ទាយមានជ័យ បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយក្នុងនោះតួផ្លូវប្រវែងសរុប ២៥ ៤០០ម៉ែត្រ ត្រូវបានជន់លិច និងតួផ្លូវប្រវែង ៤៥០ម៉ែត្រ ត្រូវបានទឹកហូរកាត់បណ្តាលឱ្យដាច់ ។











