
ថ្នាក់ដឹកនាំ គ.ជ.គ.ម. និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដែលរងការខូចខាតដោយសារទឹកជំនន់នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងាររួមមាន មន្ទីរស្ថាប័នពាក់ព័ន្ធ អភិបាលក្រុងសិរីសោភ័ណ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវ ដែលរងការខូចខាតដោយសារទឹកជំនន់ស្ថិតនៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ ។ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័កព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦











