
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រឡប់ទៅបំពេញការងារ និងទីលំនៅវិញក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអមដំណើរដោយលោក ឃ្លោក នួយ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចុះផ្ទាល់ដើម្បីសួរសុខទុក្ខ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករ និយោជក និងកងកម្លាំងន្ធាន ដែលបានអញ្ជើញមកលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឱ្យវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាវិញដោយសុវត្ថិភាព។









