
លោក គាត ហ៊ុល អំពាវនាវឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមត្រឹមត្រូវ ដើម្បីកែលម្អសោភ័ណភាព និងបរិស្ថានក្រុងប៉ោយប៉ែត
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមសហការគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជន ធ្វើឱ្យក្រុងប៉ោយប៉ែតមានភាពស្អាតស្អំ មានបរិស្ថានល្អ និងគួរជាទីរស់នៅ។








