
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃអង្គភាព និងការិយាល័យឆ្នើម ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ បានដឹកនាំលោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង ប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលក្រុងពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃអង្គភាព ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌឆ្នើម ប្រចាំឆ្នាំ២០២៦។








