
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ (២០២៧-២០២៩) នៅស្រុកមង្គលបូរី
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ (២០២៧-២០២៩) នៅថ្នាក់ស្រុក ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។








