
មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ រៀបចំសិក្ខាសាលាតម្រង់ទិសជ្រើសរើសសិក្ខាកាម និងសហគ្រាសចូលរួមប្រឡងប្រណាំង «សហគ្រាសហូកាបៃតង»
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ និងតម្រង់ទិស ដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង)» ព្រមទាំងជ្រើសរើសបេក្ខភាពសហគ្រាស ចូលរួមប្រឡងប្រណាំងពានរង្វាន់ «សហគ្រាសហូកាបៃតង» ក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ។










