
ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចផ្សាយព័ត៌មាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកសារព័ត៌មានវិជ្ជាជីវៈនោះទេ
ពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចសរុបជាង ៧០០ នាក់។ រយៈពេល ២ ថ្ងៃនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមបានចំណាយពេលសិក្សា ពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងពិនិត្យឡើងវិញនូវគោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ច្បាប់ និងការទទួលខុសត្រូវក្នុង បរិបទឌីជីថលដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។










