
រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការប្រមូលកុមារចុះឈ្មោះចូលរៀន ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមប្រធានបទ «កុមារជាអ្នកបន្តវេនមិនអាចខ្វះបាន»
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការប្រមូលកុមារចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមប្រធានបទ «កុមារជាអ្នកបន្តវេនមិនអាចខ្វះបាន» ដែលប្រារព្ធឡើងនៅបរិវេណសាលាបឋមសិក្សាអភិវឌ្ឍន៍ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។










