
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ
អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ដែលជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ហើយក្រោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ដើម្បីសម្រួលដល់ការបំពេញកិច្ចការងាររបស់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការផ្តល់សេវារដ្ឋបាល-សេវាសាធារណៈចាំបាច់នានា ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរបន្ថែមទៀត។









