
សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផ្សព្វផ្សាយចំណេះដឹងមនុស្សធម៌ និងវិជ្ជាសង្គ្រោះបឋមដល់និស្សិត ១២០នាក់
និស្សិតចំនួន១២០នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ បានទទួលការអប់រំផ្សព្វផ្សាយអំពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ ច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងចំណេះដឹងជាមូលដ្ឋានស្តីពីវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពមនុស្សធម៌ និងត្រៀមលក្ខណៈជួយសង្គ្រោះអ្នកដទៃក្នុងករណីមានគ្រោះអាសន្ន។








