
នគរបាលក្រុងសិរីសោភ័ណ អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងទៅ និងអ្នកមានអត្តសញ្ញាណបណ្ណជិតផុត ឬផុតសុពលភាព ទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជិតផុត ឬផុតសុពលភាព សូមអញ្ជើញទៅបំពេញបែបបទ និងថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីធានាថាមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ និងមានសុពលភាពសម្រាប់ប្រើប្រាស់តាមតម្រូវការ។








