
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវជាតិ និងផ្លូវខេត្ត ដើម្បីសម្រួលការធ្វើចរាចរណ៍ដឹកជញ្ជូនកសិផល
ការថែទាំ និងជួសជុលផ្លូវថ្នល់ដែលរងការខូចខាតជាបន្តបន្ទាប់ គឺជាកិច្ចការសំខាន់ក្នុងការរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងទិសដៅនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបន្តអនុវត្តន៍ការងារជួសជុលផ្លូវជាតិ និងផ្លូវខេត្តដែលរងការខូចខាត ដើម្បីលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើចរាចរណ៍។









