
លោក ឃូ ពៅ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការរៀបចំការស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកស្វាយចេក
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការរៀបចំកិច្ចប្រជុំស្ទាបស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។









