
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (ល.ខ.ប) បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោក យ៉ង់ សិក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ។











