
ភូមិចំនួន២៤ ស្ថិតនៅក្នុងឃុំស្រះរាំង ឃុំគោកបល្ល័ង្គ និងឃុំតាឡំ ខេត្តបន្ទាយមានជ័យ ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ២៤ភូមិ ក្នុងនោះ ០៩ភូមិ ស្ថិតនៅក្នុងឃុំស្រះរាំង ០៧ភូមិ ស្ថិតនៅក្នុងឃុំគោកបល្ល័ង្គ និង០៨ភូមិ ស្ថិតនៅក្នុងឃុំតាំឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តាំងបិទផ្សាយស្ថិតនៅវត្តស្រះរាំង ក្រោមអធិបីភាព លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក កែវ តារារស្មី អភិបាលស្រុក មន្ទីរ-អង្គភាព និងអ្នកពាក់ព័ន្ធ។











