
អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពទ្វារទឹកអាងពង្រ ក្នុងក្រុងប៉ោយប៉ែត ដើម្បីត្រៀមលក្ខណៈបង្ការគ្រោះធម្មជាតិ
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមដំណើរដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទ្វារទឹកអាងពង្រ ដែលស្ថិតនៅក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។











