
ប្រាសាទបន្ទាយទ័ព ជាសំណង់ស្ថាបត្យកម្មខ្មែរកសាងអំឡុងដើមសតវត្សទី១៣ កសាងឡើងក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះ ព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទបន្ទាយទ័ពមានទីតាំងចម្ងាយប្រវែង ៧.៧គីឡូម៉ែត្រនៅទិសខាងត្បូង ឈៀងខាងកើតពីប្រាសាទបន្ទាយឆ្មារ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ ស្ថាបត្យកម្មរចនាបទបាយ័ន ។ ប្រាសាទបន្ទាយទ័ពសព្វថ្ងៃស្ថិតនៅក្នុងភូមិថ្នល់ដាច់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាភាគពាយ័ព្យនៃប្រទេសកម្ពុជា ។ ប្រាសាទនេះស្ថិតនៅខាងជើងស្រុកថ្មពួកចម្ងាយ ៨គ.ម នៅខាងកើតផ្លូវលេខ៥៦ ចម្ងាយ៦គ.ម ៕










