
ក្រុមការងារអធិការកិច្ច ខេត្តបន្ទាយមានជ័យ ចុះសិក្សា និងត្រួតពិនិត្យការស្នើសុំដីធ្លីជូនអតីតយុទ្ធជននៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ តារា ប្រធានក្រុមការងារអធិការកិច្ច នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសិក្សា និងត្រួតពិនិត្យជាក់ស្តែងលើករណីការស្នើសុំសម្បទានដី និងអាស្រ័យផលរបស់ លោក ហ៊ីម ហឿន ដែលជាអតីតយុទ្ធជន មានជីវភាពខ្វះខាត និងបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។











