
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធមណ្ឌលសុខភាពម៉ាឡៃថ្មី ដើម្បីលើកកម្ពស់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីរៀបចំរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ មណ្ឌលសុខភាពម៉ាឡៃថ្មី នាពេលខាងមុខនេះ។ ការចុះពិនិត្យនាពេលនេះ គឺដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងប្រារព្ធពិធី ឱ្យមានភាពរលូន និងស័ក្តិសមទៅនឹងសមិទ្ធផលថ្មីដែលបម្រើឱ្យវិស័យសុខាភិបាលក្នុងតំបន់ព្រំដែនមួយនេះ។











