
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងមេបញ្ជាការ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូននាយទាហានដែលកំពុងសម្រាកព្យាបាលជំងឺ
នៅវេលាម៉ោង ៨:៣០នាទី ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូ និងសហការីចំនួន ១៤នាក់ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានជំងឺទឹកនោមផ្អែម បណ្តាលឱ្យត្រូវកាត់ម្រាមជើង។











