
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងត្រៀមដាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង
កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រេង សុផល បានអមដំណើរ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងកំណត់ទីតាំងជាក់ស្តែងសម្រាប់ដាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង បង្កើនតំបន់បៃតង និងកែលម្អបរិស្ថានឱ្យកាន់តែស្រស់បំព្រង ស្អាត និងគួរឱ្យរស់នៅ។








