
រដ្ឋបាលក្រុងប៉ោយប៉ែត ទទួលអំណោយជា អង្ករ២០០០គីឡូក្រាម និងទឹកសុទ្ធ វីអាក់ទីវ១០០កេស ឧបត្ថម្ភដោយ ឧកញ៉ា ឡាយ ប៊ុនប៉ា ម្ចាស់បុរី ដឹផាកស៊ីធី (The Park City) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញទទួលអំណោយសប្បុរសធម៌រួមមាន អង្ករចំនួន ២,០០០គីឡូក្រាម និងទឹកសុទ្ធ វីអាក់ទីវ ចំនួន ១០០កេស ដែលឧបត្ថម្ភដោយ ឧកញ៉ា ឡាយ ប៊ុនប៉ា ម្ចាស់បុរី The Park City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងការងារសប្បុរសធម៌នានារបស់រដ្ឋបាលក្រុង។











