
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវឱ្យមាន «ការឆ្លើយតបប្រកបដោយភាពច្នៃប្រឌិត» ដើម្បីលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនក្នុងបរិបទថ្មី
រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៦) យ៉ាងមហោឡារិក នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទដ៏មានសារសំខាន់ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ដើម្បីពង្រឹងស្មារតីម្ចាស់ការ និងកម្លាំងសរុបក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។











