
អ្នកស្ម័គ្រចិត្ត ៥១នាក់ ទទួលវគ្គបំប៉នចំណេះដឹងពីកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គអប់រំបំប៉នចំណេះដឹងស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងវិជ្ជាសង្គ្រោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តនៅមូលដ្ឋានឃុំរហាល និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។











