
រដ្ឋបាលស្រុកមង្គលបូរី បើកសំណុំឯកសារស្នើដេញថ្លៃគម្រោងជួសជុលផ្លូវ ៤ខ្សែ និងដាក់លូ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកមង្គលបូរី បានរៀបចំកិច្ចប្រជុំបើកសំណុំឯកសារស្នើដេញថ្លៃ គម្រោងជួសជុលគ្រឹះផ្លូវ និងផ្លូវចាក់បេតុងចំនួន ៤ខ្សែ ស្ថិតនៅក្នុងឃុំតាឡំ ឃុំឫស្សីក្រោក និងឃុំបន្ទាយនាង ព្រមទាំងគម្រោងដាក់លូជ្រុងទោលមួយកន្លែង ស្ថិតនៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។











