
ក្រុមការងារអតីតយុទ្ធជន ចុះអធិការកិច្ចស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជននៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ឆុំ ឆាន ប្រធានក្រុមការងារអធិការកិច្ច អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ហៅកាត់ (អ.ន.ក.) ស្រុកមង្គលបូរី បានអមដំណើរក្រុមការងារអតីតយុទ្ធជនខេត្ត ចុះធ្វើអធិការកិច្ច និងពិនិត្យស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជនតាមខ្នងផ្ទះ នៅក្នុងឃុំចំនួន៤ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។











