
ថ្នាក់ដឹកនាំស្រុកភ្នំស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលមានជំងឺ
ខេត្តបន្ទាយមានជ័យ៖ លោក សិញ ឈិញ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ចំរើន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក បានដឹកនាំក្រុមការងារ អមដំណើរដោយលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលស្រុក ចុះសួរសុខទុក្ខលោកស្រី ជាស សាធាន ដែលកំពុងមានបញ្ហាសុខភាព និងរស់នៅភូមិកណ្តាលកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។











