
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូន កងម្លាំងនគរបាលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ
បន្ទាយមានជ័យ:នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ស្នងការរង រួមសហការីជាច្រើនរូប ចុះសួរសុខទុក្ខ និង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មកចែកជូនដល់កងកម្លាំងនគរបាលឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ។











