
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាល និងនាំយកសម្ភារៈឧបភោគបរិភោគជូនកងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨០៧
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងសាកសួរអំពីស្ថានភាពការងាររបស់កងកម្លាំង ដែលកំពុងឈរជើងបំពេញភារកិច្ចនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧។











