
អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសមាគមអតីតយុទ្ធជន និងនិវត្តជន
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់លេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជន នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។











