
ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដែលប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាម៉េរិក ដើម្បីចូលរួមលើកស្ទួយផលិតកម្មកសិកម្ម ស្វែងរកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល។











