
អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រព័ន្ធលូរំដោះទឹកភ្លៀង និងបណ្តាញទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ រសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអមដំណើរដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ ចុះពិនិត្យស្ថានភាពប្រព័ន្ធលូរំដោះទឹកភ្លៀង និងបណ្តាញទឹកកខ្វក់ នៅតាមទីតាំងមួយចំនួនក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។











