
ប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងស្រុកព្រះនេត្រព្រះ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក សួន សុម៉ៅ អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ព្រមទាំងក្រុមការងារឃុំ និងលោកមេភូមិ បានចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។











