
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ មានប្រវែងសរុប ១,២៣៣ម៉ែត្រ ស្ថិតនៅក្នុងភូមិទំនប់ជ្រៃ និងភូមិទឹកថ្លា ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៥ និងមានរយៈពេលថែទាំចំនួន ៦ខែ។











