
អភិបាលរងខេត្តបន្ទាយមានជ័យ៖ អំណោយមនុស្សធម៌ជាកម្លាំងបន្ថែមជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក
បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--លោក ហ៊ិល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SEAPC-C អង្គការផ្ទះកុមារក្តីសង្ឃឹមថ្មី ដែលបានបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក និងជួបការលំបាកនៅក្នុងភូមិរង់ចាំ នៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។











