
សមាគមមិត្តនគរបាលជាតិកម្ពុជាប្រគល់ជូនដល់តំណាងគ្រួសារសពលោកអនុសេនីយ៍ឯក ហ៊ុំ សានី
លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស អមដំណើរដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចំនួន ៧,១០០,០០០លានរៀល ដល់គ្រួសារសព។











