
ការលើកកម្ពស់គុណភាពសេវាសាធា រណៈ គឺជាចំណុចស្នូលនៃការកសាងរដ្ឋបាលដែលបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ បានលើកឡើងថា ការចាប់ ផ្តើមអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេ សកម្ពុជា ដំណាក់កាលទី២ ឬហៅកាត់ថា កម្មវិធី ISD II គឺជាឱកាសសំខាន់មួយសម្រាប់រដ្ឋបាលស្រុកមង្គលបូរី ក្នុងការពង្រឹងប្រសិទ្ធភាពការងារ កែលម្អគុណភាពសេវាសាធារណៈ និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែឆាប់រហ័ស តម្លាភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ពួកគេ។











