
គម្រោង EMPOWER សម្រេចជ្រើស ៥០០គ្រួសារនៅខេត្តបន្ទាយមានជ័យ ដើម្បីស្តារជីវភាពប្រកបដោយតម្លាភាព
ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦--ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងការផ្តល់ផលប្រយោជន៍ចំគោលដៅជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិតប្រាកដ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង «លើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)»កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។











