
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះជួសជុលផ្លូវមួយខ្សែនៅសង្កាត់អូរជ្រៅ
នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំក្រុមការងារក្រុង និងសង្កាត់ ចុះនាំយកគ្រឿងចក្រ ដើម្បីជួសជុល និងកែលម្អផ្លូវមួយខ្សែ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។











