
យុទ្ធនាការ ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ចាប់ផ្តើមពីផ្ទះរបស់អ្នក
លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការគ្រប់គ្រាន់ធ្វើបង្ហាញអំពីការចម្អិនម្ហូបអាហារក្នុងសហគមន៍ ដែលជាគម្រោងគាំទ្រ និងសហការរៀបចំដោយ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រារព្ធធ្វើនៅទីស្នាក់ការភូមិផ្លូវបំបែក (ភូមិរង់ចាំទី៤) ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។











